ជ្រុងគំនិត ប្រចាំថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១២
មេរៀនដកស្រង់ចេញពីជីវិត
ជីវិតប្រហែលជា...
១. ចង់ឲ្យយើងជ្រើសខុសមុនពេលជ្រើសរើសត្រូវ ,
ដើម្បីឲ្យយើងបានដឹងគុណពីអំណោយអនុស្សាវរីយ៍នៃជីវិត ។
២. ពេលទ្វារសុភមង្គលត្រូវបានបិទ ក៏មានទ្វារមួយទៀតបានបើក
ប៉ុន្តែជាទូទៅយើងនៅតែចាប់អារម្មណ៍ទៅលើទ្វារដែលបានបិទ
មិនព្រមក្រឡេកមើលចំទ្វារដែលទើបតែបានបើក ។
៣. មានពេលខ្លះវត្ថុដែលបាត់ពីខ្លួនហើយ ទើបយើងដឹងថា យើងធ្លាប់មានវា
ទើបគិតថា វាមានសារៈសំខាន់
និងមានន័យយ៉ាងខ្លាំងសម្រាប់យើង ។
៤. កុំទន្ទឹងរងចាំស្នេហាដែលមកដល់ឆាប់រហ័ស
ចូរអត់ធ្មត់រងចាំស្នេហាពិតដែលឋិតនៅជាអមតៈក្នុងបេះដូង ។
៥. កុំរត់តាមរូបដែលមានតែសម្បកខាងក្រៅ
ពីព្រោះវាតែងតែបោកបញ្ឆោត
កុំស្វែងរកទ្រព្យសម្បត្តិ និងសម្ភារៈឡើយ
ព្រោះវាតែងបាត់ទៅ ។
៦. អ្នកអាចចំណាយមួយនាទីដើម្បីងប់នឹងមនុស្សម្នាក់,
មួយម៉ោងដើម្បីចូលចិត្តគេ, មួយថ្ងៃដើម្បីស្រឡាញ់គេ
និងចំណាយមួយជីវិតដើម្បីអាចបំភ្លេចគេបាន ។
៧. ចូរស្រឡាញ់ជីវិតពេញដោយបេះដូងរបស់អ្នក
ដោយមិនចាំបាច់តបស្នងឡើយ ។
៨. ចូរស្វែងរកអ្នកណាម្នាក់អាចធ្វើឲ្យអ្នកញញឹម
ពីព្រោះញញឹមអាចធ្វើឲ្យ
ថ្ងៃដែលមានភាពអួអាប់ក្លាយជាស្រស់ថ្លាបាន ។
៩. មានពេលខ្លះនៅក្នុងជីវិត
អ្នកស្រឡាញ់និងនឹកគិតអ្នកណាម្នាក់នោះ រហូតដល់ចង់យកគេចេញពីពីក្ដីស្រមៃ
ដើម្បីបានថ្នមគេនៅក្នុងដៃពិតប្រាកដ ។
១០. ចូរទៅកន្លែងណាមួយដែលអ្នកចូលចិត្ត
ធ្វើកិច្ចការអ្វីមួយដែលអ្នកស្រេកឃ្លាន
ក្លាយជាបុគ្គលម្នាក់ដែលអ្នកចង់បាន
ពីព្រោះអ្នកមានតែជីវិតមួយ និងមានឱកាសតែម្ដង
ដើម្បីធ្វើអ្វីទាំងអស់ដែលអ្នកប៉ងប្រាថ្នា ។
១១. ចូរដាក់ខ្លួននៅក្នុងស្ថានភាពរបស់អ្នកដទៃ ។
ប្រសិនបើនៅក្នុងស្ថានភាពនោះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក
អ្នកដទៃក៏មានអារម្មណ៍យ៉ាងនោះដែរ ។
១២. មនុស្សដែលមានសុភមង្គលបំផុត
មិនមែនអ្នកដែលមានរបស់គ្រប់យ៉ាងល្អបំផុតនោះទេ ,
គឺអ្នកដែលចេះប្រើប្រាស់ និងផ្លាស់ប្ដូរនូវអ្វីដែលអ្នកបានមកក្នុងជីវិត ។
១៣. សុភមង្គលអាចកើតឡើងចំពោះអ្នកណាដែល
ចេះស្រក់ទឹកភ្នែកពេលឈឺចិត្ត
ចេះឈឺចាប់ពេលមានវិបត្តិ
ចេះស្រេកឃ្លានចិញ្ចឹមក្ដីស្រមៃ
និងចេះព្យាយាមធ្វើឡើងវិញនៅពេលបរាជ័យ ។
១៤. ពីព្រោះមានតែយ៉ាងនេះទេ
ទើបធ្វើឲ្យយើងចេះគោរព
នូវអ្វីដែលបានកើតឡើង និងកំពុងកើតឡើងនៅក្នុងជីវិត ។
១៥. ស្នេហាកើតឡើងពីស្នាមញញឹម
ចេញជាផ្លែផ្កាដោយស្នាមថើប
និងបញ្ចប់ទៅវិញដោយទឹកភ្នែក ។
១៦. ទោះបីនោះជាតំណក់ទឹកភ្នែកសប្បាយ ឬទុក្ខក៏ដោយ
ក៏ស្នេហានោះបានផ្ដល់ឲ្យអ្នក
នូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងកក់ក្ដៅជាទីបំផុត
វាជាស្នាមនៃដួងព្រលឹង
និងជាការកត់សម្គាល់នូវភាពធំដឹងក្ដីរបស់អ្នក ៕


